ព្រឹត្តិការណ៍បច្ចុប្បន្ន

ពលករខ្មែររងចាំចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានថ្មីៗ 14:12:55, 4 December 2008

ពលករខ្មែរជាច្រើនរយនាក់ដែលប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េ បាន​អះ
​អាង​ថា​ពួក​គាត់​បាន​ខាត​បង់​ប្រាក់ និង​ពេល​វេលា​ជា​ច្រើន​ដើម្បី​បំពេញ​សំណុំ​
បែប​បទ។ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពួក​គាត់​ទាំង​អស់​គ្នា​នៅ​ពុំ​ទាន់​ត្រូវ​គេ
​បញ្ជូន​អោយ​ទៅ​កូរ៉េ​នៅ​ឡើយ​ទេ។ តើ​បញ្ហា​នេះ មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​នោះ ​
នាង មាន សួស្តី ធ្វើ​សេច​ក្តី​រាយការណ៍​ពី​ទី​ក្រុង​ភ្នំពេញ៖

អាន​របាយការណ៍ពិស្ដារ

នាទីវិទ្យាសាស្រ្ដ

តើហេតុអ្វីបានជាការផលិតស៊ីម៉ងត៍បង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន?

ព័ត៌មានថ្មីៗ 17:12:41, 4 December 2008

ប្រធានបទនៅថ្ងៃនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះថា នៅក្នុងខណៈ
ពេលដែលបណ្ដាទីក្រុងធំៗទទួលខុសត្រូវចំពោះការបញ្ចេញឧស្ម័នបំពុលបរិស្ថាន
ចំនួន៧៥% នៃការបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីតសរុបនៅក្នុងពិភពលោក
ស៊ីម៉ងត៍ដែលជាសម្ភារៈមួយមុខសម្រាប់ការសាងសង់អគារនីមួយៗ វាទទួលខុស
ត្រូវចំនួន៨% នៃការបញ្ចេញជាតិពុលទៅក្នុងបរិស្ថាននៅតាមទីក្រុងធំៗទាំងនេះ។
សំណួរនោះគឺថា តើស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបញ្ចេញឧស្ម័នជាតិពុលនេះ
យ៉ាងដូចម្ដេច?

អាន​របាយការណ៍ពិស្ដារ